កម្មវិធីStartupper ប្រចាំឆ្នាំរៀបចំដោយ Total Cambodge– [ប្រទេសកម្ពុជា]

តើអ្នកជាសហគ្រិនវ័យក្មេងមែនទេ? តើអ្នកមានគម្រោងដែលអ្នកជឿជាក់ដែរឬទេ? តើគម្រោងនេះជាគំនិតផ្ដួចផ្ដើមថ្មី ដោះស្រាយបញ្ហាប្រឈម របស់សង្គម ឬសហគមន៍នៅក្នុងប្រទេសរបស់អ្នក ឬសម្រាប់ពលរដ្ឋរបស់អ្នកដែរឬទេ? សូមចុះឈ្មោះ និងដាក់ពាក្យឥលូវនេះ។ អ្នកអាចក្លាយជាសហគ្រិនប្រចាំឆ្នាំ (Startupper of the Year)!

កម្មវិធីប្រកួតប្រជែង

ស្មារតីរបស់យើង

គោលបំណងរបស់យើង គឺដើម្បីគាំទ្រគំនិត និងគម្រោងល្អៗដែលជួយ ដោះស្រាយបញ្ហាទូទៅដែលប៉ះពាល់ដល់សហគមន៍នៅក្នុងប្រទេសរបស់អ្នក។ ការប្រកួតនេះ អាចលើកឡើងអំពីឱកាសអប់រំ ការកាត់បន្ថយមរណៈភាព កុមារ ការផ្ដល់សេវាសុខភាព ការអភិវឌ្ឍលទ្ធភាពទទួលបានអគ្គិសនី នៅតាមតំបន់ជនបទ ការពង្រឹងសុវត្ថិភាពលើដងផ្លូវ ឬការកសាង លំនៅដ្ឋានដោយសម្ភារបរិស្ថានងាយស្រួល — ពោលគឺ កិច្ចការគ្រប់យ៉ាង ដែលធ្វើឲ្យជីវិតកាន់តែប្រសើរនៅក្នុងប្រទេសរបស់អ្នក។

សូមប្រាប់យើងអំពីវិធីដែលគម្រោងរបស់អ្នកជួយដល់ប្រជាជនកាន់តែច្រើនថែមទៀតក្នុងរយៈពេលមួយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ សូមប្រាប់យើងអំពីវិធីដែលគម្រោងរបស់អ្នកផ្ដល់សិទ្ធិអំណាចដល់ ប្រជាជន បង្កើនជីវភាពរស់នៅ និងចូលរួមចំណែកដល់សុខុមាលភាព សេដ្ឋកិច្ចទាំងមូល។

នរណាៗក៏អាចផ្លាស់ប្ដូរពិភពលោកបានដែរ — ទាំងយុវជន ឬនិស្សិតបញ្ចប់ការសិក្សា ទាំងបុរស និងស្រ្តី។ ដរាបណាអ្នកជឿជាក់ទៅលើគម្រោងរបស់អ្នក និងចង់ធ្វើឲ្យស្ថានភាព កាន់តែប្រសើរជាងមុន សូមយកឱកាសនេះដើម្បីចូលរួម។ អ្នកអាចក្លាយជា

Startupper ប្រចាំឆ្នាំបន្ទាប់ ឬសហគ្រិនស្រ្តីលំដាប់កំពូល !

កម្មវិធីប្រកួតប្រជែងឆ្នាំ 2018-2019

បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងកម្មវិធីប្រកួតប្រជែងដំបូង នៅក្នុងចំណោមប្រទេសអាហ្រ្វិកទាំង 34 កម្មវិធីប្រកួតប្រជែងនៅឆ្នាំនេះ បានពង្រីករហូតទៅដល់ប្រទេសសរុបចំនួន 55 នៅជុំវិញពិភពលោក។

អ្នកឈ្នះចំនួនបីនាក់មកពីប្រទេសនីមួយៗនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ភាពល្បីល្បាញជាសាធារណៈ និងការ ហ្វឹកហាត់សម្អិត ។ ពីក្នុងចំណោមអ្នកឈ្នះទាំងបីរូបមកពីប្រទេសនីមួយៗ យើងនឹង ជ្រើសរើសអ្នកឈ្នះធំតាមតំបន់ ដែលនឹងទទួលបានការគាំទ្របន្ថែមទៀត។

នៅឆ្នាំនេះ ពានរង្វាន់សហគ្រិនស្រ្តីលំដាប់កំពូល ត្រូវបានដាក់ឲ្យប្រកួតប្រជែង។ នៅក្នុងការប្រកួតលើកទីមួយ ស្រ្តីមានចំនួនរហូតដល់ 25% នៃអ្នកឈ្នះទាំងអស់ ទោះបីពួកគាត់មានចំនួនត្រឹមតែ 13% នៃបេក្ខជនដាក់ពាក្យក៏ដោយ។ ជាមួយនឹងរង្វាន់ពិសេសនៅឆ្នាំនេះ យើងសង្ឃឹមថា នឹងផ្ដល់ជូនសហគ្រិនស្រ្តីនូវការជំរុញទឹកចិត្តឲ្យធ្វើការចូលរួមកាន់តែច្រើន។ ការប្រកួតនេះក៏ស្របតាមគំនិតផ្ដួចផ្ដើមផ្សេងៗទៀតសម្រាប់ស្រ្តីផងដែរ។

ស្ទើរតែ 60 ប្រទេស

សូមចុចលើឈ្មោះទ្វីបសម្រាប់បញ្ជីឈ្មោះប្រទេសចូលរួម សូមចុចលើឈ្មោះប្រទេស អ្នកនឹងទទួលបានការណែនាំទៅកាន់ វែបសាយត៍ក្នុងប្រទេសរបស់អ្នកដើម្បីចូលរួម។ សូមកុំភ្លេចថា ដើម្បីចូលរួម អ្នកត្រូវតែមានសញ្ជាតិនៃប្រទេសនោះ!

អឺរ៉ុប

អាហ្វ្រិក

អាស៊ីប៉ាស៊ីហ្វិក
មជ្ឈឹមបូព៌ា

អាមេរិកខាងជើង
និងខាងត្បូង


លក្ខណៈវិនិច្ឆ័យទាំង 6 ក្នុងការជ្រើសរើស
 



អាយុ

ម្ចាស់គម្រោង ឬម្ចាស់អាជីវកម្មមិនត្រូវមានអាយុលើសពី 35 ឆ្នាំឡើយ។
Default avatar

សញ្ជាតិ

អ្នកចូលរួមត្រូវតែជាពលរដ្ឋនៃប្រទេសដែលខ្លួនចូលរួម។
Default avatar

អាយុកាលគម្រោង

គម្រោងអាចជាគំនិត ឬក្រុមហ៊ុនថ្មីដែលបានបង្កើតឡើង នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។   
Default avatar

ផលប៉ះពាល់ទៅលើសង្គម និងសហគមន៍

គម្រោងគួរផ្ដល់វិធីសាស្រ្តជាក់ស្ដែងក្នុងការដោះស្រាយបញ្ហាសុខភាព​សាធារណៈ ការអប់រំ លទ្ធភាពទទួលបានសេវាកម្ម ក៏ដូចជាបញ្ហាផ្សេងៗទៀត ដែលប៉ះពាល់ដល់សហគមន៍មូលដ្ឋានផងដែរ។
Default avatar

ការបង្កើតថ្មី

ការបង្កើតថ្មីមិនចាំបាច់តែមានលក្ខណៈបដិវត្តន៍ ដែលពាក់ព័ន្ធនឹងម៉ាកសញ្ញាថ្មី ឬការប្រែក្លាយទាំងស្រុងឡើយ។ ការបង្កើតថ្មីអាចជាការអភិវឌ្ឍបន្ថែម ដែលធ្វើឲ្យប្រសើរឡើងលើ បច្ចេកវិទ្យា ផលិតផល ឬសេវាដែលមានស្រាប់ ឬរបៀបធ្វើកិច្ចការផ្សេងៗ ផងដែរ។

Default avatar

សក្ដានុពល ឬសមិទ្ធលទ្ធភាព

គម្រោងដែលបង្ហាញសមិទ្ធលទ្ធភាព និងមានសក្តានុពល ផ្ដល់ប្រយោជន៍ដល់សាធារណជនកាន់តែទូលំទូលាយ។

រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗ

M0kol55s36vaeplcghje
អ្នកឈ្នះចំនួន 3 រូប $

• ការគាំទ្រផ្នែកហិរញ្ញវត្ថុ
• បទពិសោធន៍ស៊ីជម្រៅ (ប្រព័ន្ធផ្សព្វផ្សាយ, ទំនាក់ទំនងសាធារណៈ, ការបង្កើតបណ្ដាញទំនាក់ទំនង)
• ការបង្វឹក


អ្នកឈ្នះពានរង្វាន់ធំថ្នាក់តំបន់ទាំង 6
អ្នកឈ្នះចំណាត់ថ្នាក់ទីមួយមកពីប្រទេសនីមួយៗនឹងប្រកួតប្រជែងយកពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ “Grand Regional Winner (អ្នកឈ្នះថ្នាក់តំបន់)” ទាំងប្រាំមួយ!

Tnki8ffszmnfqiy2zdla
សហគ្រិនស្រ្តីលំដាប់កំពូល

• ការបង្កើតបណ្ដាញទំនាក់ទំនង
• ការបង្វឹក/ការត្រួតត្រាយ

នៅក្នុងការប្រកួតលើកទីមួយ ស្រ្តីមានចំនួនស្ទើរតែ 25% នៃអ្នកឈ្នះទាំងអស់ ទោះបីពួកគាត់មានចំនួនត្រឹមតែ 13% នៃបេក្ខជនដាក់ពាក្យក៏ដោយ។ ជាមួយនឹងរង្វាន់ពិសេសនៅឆ្នាំនេះ យើងសង្ឃឹមថា នឹងផ្ដល់ជូនសហគ្រិនស្រ្តីនូវការជំរុញទឹកចិត្តឲ្យធ្វើការចូលរួម។

Oxit6yjstj6hsxei0fyj
Startup សំរាប់ថាមពលកាន់តែល្អប្រសើរ

លទ្ធភាពដែលអាចក្លាយជាដៃគូពាណិជ្ជកម្មជាមួយនឹង Total​ ដែលនៅក្នុងប្រទេស* 

*តាមជម្រើស។ ព័ត៌មានលម្អិតនឹងមានបញ្ជាក់ជូននៅក្នុងខចែង និងលក្ខខណ្ឌក្នុងប្រទេសនៅពេលខាងមុខ។

ពេលវេលាកំណត់

ដំណើរការដែលរៀបចំបានល្អ ដែលមានការចូលរួមពីភ្នាក់ងារ ដែលមានឯកទេសផ្នែកសវនកម្មក្រុមហ៊ុនបើកថ្មី និងក្រុមប្រឹក្សាវាយតម្លៃ ក្នុងប្រទេសដែលមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះប្រធានបទអំពីការបង្កើតថ្មី។